កំពង់ចាម៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប០៨ឆ្នាំ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមអធិបតីភាព ដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ចំណុះឲ្យរដ្ឋបាលខេត្តកំពង់ចាម យ៉ាងច្រើនកុះករ។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ៗរូប បង្កប់ទៅដោយទឹកមុខយ៉ាងក្រៀមក្រំ និងសេចក្តីនឹករឭកជាពន់ពេក ដល់ព្រះបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមឧទ្ទិសថ្វាយព្រះរាជមហាកុសលបុណ្យ ថ្វាយដល់ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមយាងសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕