(ភ្នំពេញ)៖លោក សុត សាវ៉ន ប្រធានសមាគម អ្នកវិនិយោគ កសិពាណិជ្ជកម្ម និងធុរកិច្ចបានថ្លែងក្នុងកិច្ចប្រជុំជាមួយកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ ដល់សមាជិករបស់ខ្លួនស្ដីពីការបែងចែកតំបន់ សមាគមអ្នកវិនិយោគ កសិពាណិជ្ជកម្ម និងធុរកិច្ច ដោយជំរុញឲ្យសមាជិក និងសហការីទាំងអស់ត្រូវមានឆន្ទៈបម្រើសង្គម និងប្រជាពលរដ្ឋកម្ពុជាឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។
កិច្ចប្រជុំមានការចូលរួមពី លោក សុត សាវ៉ន ប្រធានសមាគម និងលោក អាន សាមឌី អនុប្រធានសមាគម លោក ជា ម៉ឹង នាយកផ្នែករដ្ឋបាលនៃសមាគម លោកស្រី រ៉ុន សំណាង នាយកផ្នែកទំនាក់ទំនងកម្ពុជា-កូរ៉េ។ លោក សុត សាវ៉ន បានបញ្ជាក់ពីមូលដ្ឋានគ្រឹះគម្រោងវិនិយោគ និងដៃគូសហការ ហើយសមាគមត្រូវពង្រឹងស្មារតីឱ្យបានយល់អំពីគោលដៅ និងគោលបំណងរបស់សមាគមន៍ឱ្យបានច្បាស់លាស់។
សមាសភាពសមាគមមានដូចជា ទី១៖ លោក សៀម វិចិត្រ ប្រធានតំបន់បន្ទាយមានជ័យ
២៖ លោក គង់ ផល្លា អនុប្រធានតំបន់
៣៖ លោក បឿន វេត លេខាតំបន់
៤៖ លោក ឈីន អ៉ីសាក់ ជំនួយការតំបន់
លោកបានបន្តទៀតថា គោលការណ៍របស់សមាគមអ្នកវិនិយោគ កសិពាណិជ្ជកម្ម និងធុរកិច្ច នឹងពង្រីកឱ្យមានគណៈកម្មការប្រតិបត្តិទូទាំង ២៥ រាជធានី-ខេត្តផងដែរ។ លើសពីនេះបានណែនាំទៅដល់សហការីទាំងអស់ត្រូវមានឆន្ទៈ ដើម្បីបម្រើសង្គម និងប្រជាពលរដ្ឋកម្ពុជា ឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក សុត សាវ៉ន បន្ថែមថា« យើងត្រូវខិតខំដឹកនាំនាវាសមាគមអ្នកវិនិយោគ កសិពាណិជ្ជកម្ម និងធុរកិច្ចនេះ ឱ្យទទួលបានការគាំទ្រពីប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសផងដែរ ជាពិសេសភ្ញៀងជាតិ-អន្តរជាតិ»៕