ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សមាគមមូលនិធិសម្ដេចតេជោដើម្បីអភិឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាផ្តល់ជំនួយគ្រឿងឧបភោគបរិភោគជូន សម្ដេចក្រឡាហោម ស ខេង

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះបានទទួលជំនួយគ្រឿងឧបភោគបរិភោគពីប្រតិភូសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដឹកនាំដោយលោកឧកញ៉ា តែ តាំងប៉។
ជំនួយដែលបានធ្វើពិធីប្រគល់ និងទទួលនៅទីស្ដីការក្រសួងមហាផ្ទៃនាពេលនេះ រួមមានទឹកត្រី ១២,០០០ដប និងទឹកស៊ីអ៊ីវ១២,០០០ដប។ ជំនួយទាំងនេះ នឹងត្រូវចាត់ចែងប្រើប្រាស់ដើម្បីរួមចំណែកសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងស្ថិតនៅក្នុងមូលដ្ឋាននានានៃខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់៕