ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក បណ្ឌិត អ៊ិត សំហេង ដង្ហែរកឋិនទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤វត្តក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  ដង្ហែរអង្គឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យយកទៅកសាងសមិទ្ធផលនានា នៅ វត្តមហាមន្រ្តី វត្តសារាវ័ន្តតេជោ វត្តទួលទំពូង និងវត្តលង្កា។
នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ លោករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានដង្ហែរកឋិនទានចូលវត្តមហាមន្ត្រី ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលក្នុងទីវត្តសម្រាប់បម្រើជាឧត្តមប្រយោជន៍ ក្នុងព្រះពុទ្ធសាសនា។
លោក រដ្ឋមន្ត្រី និងអ្នកផ្តើមបុណ្យ ទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកឧកញ៉ា អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រីរាជការទាំងអស់ ដែលបានអញ្ជើញចូលរួម និងបានចូលបច័្ចយ ដល់អង្គកឋិនទាន និងសូមឧទ្ទិសកុសលផលបុណ្យ ដែលកើតចេញពីអង្គកឋិនទាននេះ សូមសមប្រកប ដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ។
សូមបញ្ជាក់ថា បច្ច័យសរុបទទួលបានចំនួន ២១៨,៨៨០,០០០រៀល ក្នុងនោះ វេរប្រគេនវត្តលង្កាព្រះកុសុមារាម ចំនួន ២០លានរៀល, វត្តទួលទំពួង ចំនួន ២០លាន រៀល, វត្តសារាវ័ន្តតេជោ ចំនួន ២០លានរៀល, និងវត្តមហាមន្ត្រី ចំនួន១១០លានរៀល៕