ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សន្តិបណ្ឌិត សុខ ផល ដឹកនាំក្រុមការងារចុះពិនិត្យនិងបន្តជួយឧបត្ថម្ភដល់គ្រួសាររងគ្រោះដោយទឹកជំនន់នៃឃុំទាំង08 ក្នុងស្រុកបាណន់ខេត្តបាត់ដំបង

សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក​បាណន់ ខេត្តបាត់ដំបង​​ បានដឹកនាំក្រុមការងាររួមជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យនិងបន្តជួយឧបត្ថម្ភដល់គ្រួសាររងគ្រោះដោយទឹកជំនន់នៃឃុំទាំង08ក្នុងស្រុកបាណន់បានចំនួន1237គ្រួសារកាលពី​ថ្ងៃទី21/10/2020 ដោយបានរៀបចំទីតាំងផ្តល់អំណោយ06កន្លែង ក្នុងនោះនៅទីតាំងវត្តស្នឹងមានជំនួយពីសាខាកាកបាទក្រហមខេត្ត។
ទន្ទឹមនោះ សន្តិបណ្ឌិត ក៏បានណែនាំដល់ក្រុមការងារនិងមូលដ្ឋានភូមិ ឃុំ ស្រុក ត្រូវបន្តស្វែងរកគ្រួសាររងគ្រោះដែលមានតម្រូវការចាំបាច់ជាក់ស្តែងហើយយើងមិនទាន់បានដោះស្រាយ ដើម្បីជួយពួកគាត់បានទាន់ពេលវេលាថែមទៀត។
បន្ថែមទៀតនោះ ក្រុមការងារ និងថ្នាក់ដឹកនាំខេត្តក៏បានឆ្លៀតជួបកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនៃស្រុកបា ណន់ចំនួន 95នាក់ ដើម្បីសួរសុខទុក្ខ​ និងឧបត្ថម្ភលើកទឹកចិត្តពិសេសបេសកកម្មជួយសង្រ្គោះប្រជាពលរដ្ឋរងផលបះពាល់ដោយទឹកជំនន់កន្លងមក។
ក្នុងនោះដែរ ក្រុមការងារក៏បានប្រគេនបច្ច័យជូនព្រះចៅអធិការវត្តចំនួន04វត្ត(ដែលជាទីតាំងរៀបចំផ្តល់ជំនួយ)ផង ដែរ។