បន្ទាយមានជ័យ៖ ឧកញ៉ាវ័យក្មេងទាំង៨ នាក់ បានចុះចែកអំណោយជូនបងប្អូនរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ ចំនួន១០០០គ្រួសារ នៅព្រឹកថ្ងៃទី២៣ ខែតុលា ២០២០ ។
អំណោយរបស់ ឧកញ៉ាវ័យក្មេងទាំង៨ នាក់រួមមាន៖អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកបរិសុទ្ធ និងថវិកាមួយចំនួន ។
ក្រុមលោកឧកញ៉ាវ័យក្មេងទាំង៨រូបនោះរួមមាន៖
១- ឧកញ៉ា អ៊ឹង ឃាង ទីប្រឹក្សាសភាពពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល T.O.I.C Group
២- ឧកញ៉ា ហួត ជា ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា
៣- ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា សមាជិកអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា
៤- ឧកញ៉ា ឡាយ លន់ ទីប្រឹក្សាសភាពពាណិជ្ជកម្មខេត្តសៀមរាប
៥- ឧកញ៉ា ចាង ជីវិញ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង
៦- ឧកញ៉ា សុក រ៉ាដូ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង
៧- ឧកញ៉ា ម៉េន កានី ម្ចាស់បុរី GM
៨- ឧកញ៉ា នួន អក ម្ចាស់រីសតកំពតឋានសួគ៌។





