សមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក បានអនុម័តវិធានចំណាយទាំងពីរគណបក្ស ក្នុងសម្លេង៨៣ទល់នឹង១៦ កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈនេះ ប៉ុន្តែមិនរួមបញ្ចូលកញ្ចប់ថវិកាជាទឹកប្រាក់ ៥.៧ ពាន់លានដុល្លារ ដែលលោក ដូណាល់ ត្រាំ ចង់បាននោះទេ ។
ការបោះឆ្នោតអនុម័តវិធានចំណាយនេះ គឺជាជាវិធានបញ្ជៀសការបិទរដ្ឋាភិបាលសារជាថ្មីពីសំណាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានដាក់ឱសាវាទ និងផុតកំណត់នៅថ្ងៃសុក្រ ទី១៥ ខែកុម្ភៈនេះ ។
ព្រឹទ្ធសភា ក៏បានអនុម័តលើពង្រាងច្បាប់សន្តិសុខនៅតាមព្រំដែនផងដែរ ដើម្បីបញ្ជៀសនូវការបិទរដ្ឋាភិបាលអាមេរិក ដែលពង្រាងច្បាប់សន្តិសុខនេះ នឹងត្រូវបញ្ជូនទៅឲ្យរដ្ឋសភាអនុម័តនៅពេលខាងមុខនេះ ៕