ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទាហាន ៤៤ នាក់ស្លាប់ ក្នុងការវាយប្រហារភេរវកម្មនៅឥណ្ឌា

 

ទាហានចំនួន ៤៤ នាក់បានបាត់បង់ជីវិត ក្នុងការវាយប្រហារភេរវកម្មមួយនៅតំបន់ កាស្មៀរ ប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។

រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសឥណ្ឌា បានថ្លែងថា ក្រុមសកម្មប្រយុទ្ធ aish-e Mohammed ដែលមានមូលដ្ឋាននៅប្រទេសប៉ាគិស្ថាន គឺជាអ្នកវាយប្រហារភេរវកម្មលើក្បួនរថយន្តដឹកទាហានឥណ្ឌា ដែលបានបណ្តាលឲ្យទាហានចំនួន ៤៤ នាក់បានបាត់បង់ជីវិត នៅតំបន់ កាស្មៀរ ។

ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌា ត្រូវបានធ្វើឡើងក្រោយពីក្រុមភេរវករ បានបង្កប់គ្រឿងផ្ទុះដ៏មានឥទ្ធិពលក្នុងរថយន្តមួយគ្រឿង និងបើកបរទៅបំផ្ទុះក្នុងក្បួនរថយន្តដឹកកងទ័ពឥណ្ឌា បណ្តាលឲ្យកងទ័ព ៤៤ នាក់ស្លាប់ ។

រដ្ឋមន្ត្រីការបរទេសឥណ្ឌាដដែលបានទាមទារឲ្យមេដឹកនាំរបស់ប្រទេសប៉ាគិស្ថាន ឈប់គាំទ្រដល់ក្រុមភេរវជនជាបន្តទៀត ៕