ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់ហើយភាពជោគជ័យនេះពិតជាគួរឱ្យស្ញប់ស្ញែងណាស់បានឃើញនូវអ្វីដែលបានធ្វើ តាមរយៈការខិតខំប្រឹងប្រែងជម្រុញបរិយាប័ន្នហិរញ្ញវត្ថុ សម្រាប់ប្រជាជនដែលមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារដែលធ្វើឲ្យពួកគេចូលរួមក្នុងសេដ្ឋកិច្ច។
មន្ត្រីធនាគារនិយាថាសព្វថ្ងៃនេះ ពួកយើងបម្រើដល់ប្រជាជនកម្ពុជារាប់លាននាក់តាមរយៈ ការផ្ទេរប្រាក់ក្នុងស្រុក និងក្រៅស្រុក ការទូទាត់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ សេវាបើកប្រាក់ខែ ដំណោះស្រាយទូទាត់ខ្សែសង្វាក់ផ្គត់ផ្គង់ ការបង់ប្រាក់ដើម្បីសន្សំខ្នាតតូច ឥណទាន ការណែនំាប្រាក់កម្ចី និងការទូទាត់ប្រាក់កម្ចី ការបង់ប្រាក់ធានារ៉ាប់រង និងការទូទាត់របស់ពាណិជ្ជករតាមអ៊ីនធឺណិត។
ដើម្បីធ្វើឲ្យប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាមានការអភិវឌ្ឍឡើងដល់កម្រិតថ្មីមួយទៀតនោះ វីងរួមជាមួយបាគងផ្តល់ជូននូវសេវាដាក់ និងដកប្រាក់ប្រកបដោយភាពងាយស្រួលដល់អតិថិជនរបស់ធនាគារដែលជាដៃគូរបស់បាគងទាំងអស់ តាមរយៈភ្នាក់ងារវីងជាង៨២០០កន្លែងនៅទូទាំងប្រទេស។ យើងរីករាយនឹងធ្វើការរួមគ្នាដើម្បីភាពរីកចំរើននៃប្រទេសកម្ពុជា៕
ផោ