ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញកសិករប្រមូលផលស្រូវឲ្យបានទាន់ពេល ចៀសវាងការខូចខាត និងបាត់បង់ទិន្នផល

ឧត្តរមានជ័យ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ប៉ែន កុសល អភិបាលនៃគណអភិបាលខេត្តឧត្តរមានជ័យ បានចុះពិនិត្យមើលទីតាំងថ្មីដែលត្រូវបង្កើតមជ្ឈមណ្ឌលផលិតពូជស្រូវ និងសកម្មភាពប្រមូលផលស្រូវរដូវរស្សានៅឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២២ ខែវិច្ឆិកានេះ។
តាមប្រសាសន៍របស់លោកអភិបាលខេត្តបានឲ្យដឹងថា ខេត្តនេះមានសំណាងល្អជាងខេត្តដទៃទៀតដែលមិនបានជួបគ្រោះមហន្តរាយទឹកជំនន់ធ្ងន់ធ្ងរដែលធ្វើឲ្យប៉ះពាល់ដំណាំស្រូវ។
លោកបាននញ្ជាក់ថា នៅរដូវរស្សាកន្លងមកខេត្តសម្រេចដាំដុះស្រូវស្រាលដើមរដូវ ស្រូវកណ្តាល និងស្រូវធ្ងន់បានចំនួន ៩ ៥៧៨៦ហ.ត ហើយបច្ចុប្បន្នកំពុងមមាញឹកប្រមូលផលស្រូវជាបណ្តើរៗសរុបបានចំនួន ៤ ១៤៨០ហិកតា គិតមកទល់ថ្ងៃទី១៧ ខែវិច្ឆិកានេះ ហើយអ្វីដែលប្រជាកសិករកំពុងប្រឈមគឺប្រមូលផលមិនទាន់ ដោយ សារខ្វះម៉ាស៊ីនច្រូត។
លោករដ្ឋមន្ត្រីបានចូលរួមអបអរសាទរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តដែលបានសម្រេចលើការងារបង្កបង្កើនផលតាមផែនការគ្រោងទុក។ ទោះជាយ៉ាងណា  លោករដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យបងប្អូនខិតខំប្រមូលផលស្រូវឲ្យបានទាន់ពេលវេលា ចៀសវាងការខូចខាត និងបាត់បង់ទិន្នផល ៕
+2
33
1 share
Like

Comment
Share