ភ្នំពេញ៖ របាយការណ៍ប្រចាំថ្ងៃរបស់ប៉ូលិសចរាចរណ៍ បង្ហាញថា នៅថ្ងៃបុណ្យមាឃបូជាថ្ងៃទី១៩ ខែកុម្ភៈនេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បានកើតឡើង ១៣លើក បណ្តាលឲ្យស្លាប់មនុស្ស ៦នាក់ និងរបួស ២០នាក់។
មូលហេតុគ្រោះថ្នាក់ នៅថ្ងៃនេះ បង្កឡើងច្រើនជាងគេ ដោយសារការបើកបរ ល្មើសល្បឿនកំណត់ បើកបរមិនគោរពសិទ្ធិ និងកត្តាយានជំនិះ។ ក្នុងចំណោមអ្នកស្លាប់ទាំង ៦នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃនេះ មាន ៤នាក់ ជាអ្នកធ្វើដំណើរតាមម៉ូតូ និងមិនពាក់មួកសុវត្ថិភាព ទាំង ៤នាក់៕