នាយទាហានរដ្ឋាភិបាលអេហ្ស៊ីប បានឲ្យដឹងថា ការវាយឆ្មក់ទៅលើទីតាំងរបស់ជនសង្ស័យថា ជាក្រុមសកម្មប្រយុទ្ធអីុស្លាមជ្រុលនិយម ត្រូវបានធ្វើឡើងពីរកន្លែង គឺទីមួយ នៅស្រុក Obeidat district of Arish សម្លាប់ជនសង្ស័យ៦នាក់ និងកន្លែងមួយទៀតនៅស្រុក Abu Eita district សម្លាប់ជនសង្ស័យ១០នាក់ ។
កងកម្លាំងសន្តិសុខរបស់ ប្រទេសអេហ្ស៊ីប បានប៉ះប្រយុទ្ធគ្នាទ្រង់ទ្រាយធំជាមួយក្រុមខ្មាន់កាំភ្លើង ដែលត្រូវបានសង្ស័យ ថា ជាក្រុមសកម្មប្រយុទ្ធអុីស្លាមជ្រុលនិយម ។
ប្រភពដដែលបានបន្តថា ការប៉ះទង្គិចគ្នាដោយអាវុធនេះ កងកម្លាំងសន្តិសុខអេហ្ស៊ីប បានបាញ់សម្លាប់ជនសង្ស័យចំនួន១៦នាក់ និងជនសង្ស័យមួយចំនួនទៀតបានរងរបួស នៅក្នុងការប៉ះទង្គិចគ្នាដោយអាវុធនេះ ៕