ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងជាអ្នកអធិប្បាយព័ត៌មានបានថ្លែងឌឺដងទៅកាន់លោកស្រី មួរ សុខហួរ និងគូកនថា សម្ដែងមិនសម និងមិនសូវល្អមើលដូចលោក សម រង្ស៊ី ។
លោក សយ សុភាព បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ មករានេះថា «ចេញពីអាមេរិកទៅអាមេរិក។ ចុងក្រោយនៅអាមេរិក។ លើកមុនបង្ហាញ កាលវិភាគ និង សំបុត្រយន្តហោះ។ ឈុតសម្តែង មីង មិនល្អមើលដូច មេរបស់មីងទេ ដែលកាលនោះចង់មិនចង់ រាជរដ្ឋាភិបាល តាមមើលមិនហ៊ានដេកទេ ហើយ ផឺតពោះម្តងៗដែរ» ៕