ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រធានាធិបតីអាមេរិកថ្មី ចុះហត្ថលេខា ធ្វើកំណែទម្រង់គោលនយោបាយ អន្តោប្រវេសន៍

អន្តរជាតិ៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានចុះហត្ថលេខា លើបទបញ្ជា ប្រតិបត្តិមួយ ធ្វើកំណែទម្រង់គោលនយោបាយ អន្តោប្រវេសន៍របស់រដ្ឋាភិបាលសហព័ន្ធ ដែលសេតវិមាននិយាយថា ត្រូវបានរចនាបង្កើតឡើង ដើម្បីឲ្យគ្រួសារជួបជុំគ្នា ជំរុញការធ្វើចំណាកស្រុកស្របច្បាប់ និងសិក្សាអំពីការឆ្លងព្រំដែនដោយខុសច្បាប់។

តាមសេចក្តីរាយការណ៍ នៅមុនពេល ចុះហត្ថលេខាលើបទបញ្ជាថ្មីនេះ  លោក បៃដិន បានថ្លែងប្រាប់អំពីចំនួននៃបទបញ្ជាប្រតិបត្តិ ដែលលោកធ្លាប់បានចុះហត្ថលេខា ចាប់តាំងពីឡើងកាន់តំណែងមក ដោយមានប្រសាសន៍ថា លោកនឹងមិនបង្កើតច្បាប់ថ្មី ប៉ុន្តែនឹងបំបាត់ចោលគោល នយោបាយអាក្រក់ចោល។

តាមទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមរិកថ្មីរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “នេះគឺស្តីអំពីវិធីដែលអាមេរិក កាន់តែមានសុវត្ថិភាព កាន់តែរឹងមាំ និងកាន់តែរីកចម្រើនខ្លាំងឡើង នៅពេលដែលយើងមាន ប្រព័ន្ធអន្តោប្រវេសន៍ស្របច្បាប់ ស្មើភាព មានរបៀបរៀបរយ និងមានលក្ខណៈមនុស្សធម៌” ៕