ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពីវិធនាការសម្រាប់អង្គភាពក្រោមឱវាទក្រសួង ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
នេះយោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី២៤ កុម្ភះឆ្នាំ២០២១។
ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតកូវីដ១៩ ពីអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ទៅខេត្តដទៃទៀត និងយោងតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ក្រសួងបានសម្រេចណែនាំដល់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ គឺរាល់បេសកកម្មក្នុងប្រទេស ត្រូវផ្អាករយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទទួលបានសេចក្តីណែនាំនេះតទៅ លើកលែងតែករណីចាំបាច់បំផុត និងត្រូវមានការយោល់ព្រមពីរដ្ឋមន្ត្រី។ ក្នុងនោះ រាល់កិច្ចប្រជុំ សិក្ខាសាលា វគ្គបំប៉ន និងវគ្គបណ្តុះបណ្តាលទាំងអស់ ត្រូវអនុវត្តតាមបែបអនឡាញទាំងស្រុង៕