ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក កឹម សុខា ជួបពិភាក្សា ជាមួយលោកស្រីឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា

ភ្នំពេញ៖  លោក កឹម សុខា បានជួបពិភាក្សា ផ្លាស់ប្តូរទស្សនៈគ្នាជាមួយលោកស្រីឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។
ក្នុងជំនួបនេះ ភាគីទាំងពីបានវាយតម្លៃពីស្ថានការមួយចំនួននៅកម្ពុជាកន្លងមក និងទំនាក់ទំនង ព្រមទាំងតួនាទីរបស់ប្រទេសកម្ពុជា និង ប្រទេសបារាំងក៏ដូចជាសហគមន៍អឺរ៉ុបក្នុងឆ្នាំនេះ និង ឆ្នាំបន្តបន្ទាប់ខាងមុខ។
ទោះបីយើងបានដឹងច្បាស់ និងបានខិតខំដោយខ្លួនយើងក៏ដោយ ក៏ប៉ុន្តែតាមការពិសោធន៍ជាក់ស្តែងសម្រាប់ប្រទេសក្រីក្រ តែងតែពឹងពាក់ជំនួយពីប្រទេសអ្នកមាន ទាំងលើវិស័យសេដ្ឋកិច្ច ក៏ដូចជាវិបត្តិនានាកន្លងមកដែរ។
អាស្រ័យហេតុនេះហើយបានជា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ដើម្បីខ្មែរ ក្រៅពីការចូលរួមចំណែកខិតខំជួយខ្លួនឯងតាមលទ្ធភាពដែលអាចធ្វើបាន ខ្ញុំនៅតែបន្តទំនាក់ទំនងល្អជាមួយសហគមន៍អន្តរជាតិ ដើម្បីខ្មែរ។
ជាក់ស្តែងសម្រាប់ឆ្នាំថ្មី២០២១នេះ ក្នុងខែមករា ខ្ញុំបានជួបទូត២ប្រទេស ខែកុម្ភៈ ជួបទូត២ប្រទេសទៀត និងក្នុងខែមីនាថ្ងៃនេះ និងថ្ងៃខាងមុខខ្ញុំនៅតែជួប ទូតដែលជាមិត្តរបស់ប្រជាពលរដ្ឋខែ្មរ ដើម្បីខ្មែរ បន្តទៅទៀត។យើងនៅតែសង្ឃឹមជឿជាក់លើខ្លួនយើង ប្រជាពលរដ្ឋយើង មិត្តល្អរបស់យើង៕