ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះថា កម្មករចំនួន៧១៦នាក់ ដែលអាចប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយស្រ្តី អាយុ៤៨ឆ្នាំ ដែលជាកម្មករបម្រើការងារនៅក្នុងរោងចក្រ Y & W ព្រែកជ្រៃ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានធ្វើតេសអវិជ្ជមានកូវីដ១៩។
កាលពីថ្ងៃទី២ ខែមីនា កម្មករកាត់ដេរក្នុងរោងចក្រ Y & W នៅព្រែកជ្រៃ ក្បែររង្វង់មូលកួរស្រូវ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានធ្វើតេស្ត៍រកមេរោគកូវីដ១៩ ដោយសារតែមានស្ត្រីកម្មករកាត់ដេរម្នាក់ អាយុ៤៨ឆ្នាំ ធ្វើការនៅក្នុងរោងចក្រនេះដែរ ត្រូវបានឆ្លងកូវីដ១៩ ដោយសារឆ្លងពីកូនប្រុសរបស់គាត ដែលជាអ្នកបើកឡានឲ្យជនជាតិចិន៕