ភ្នំពេញ៖ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានដឹកនាំកិច្ចប្រជុំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីលិខិតធ្វើដំណើរសម្រាប់ជនបរទេសអន្តោប្រវេសន្តថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលលរួមពី នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជេីញចូលរួមកិច្ចប្រជុំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីលិខិតធ្វើដំណើរសម្រាប់ជនបរទេសអន្តោប្រវេសន្ត។
នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចូលរួមពិភាក្សាពីអនុ ក្រឹត្យ ស្តីពីលិខិតធ្វើដំណើរសម្រាប់ជនបរទេសអន្តោប្រវេសន្ត។
សន្តិបណ្ឌិត សុខ ផល បានផ្តល់អនុសាសន៍នូវចំណុចសំខាន់ៗមួយចំនួនដូចជា បែបបទ និងនីតិវិធីនៃការផ្តល់លិខិតធ្វើដំណើរ ការដកហូត និងមោឃភាព លិខិតធ្វើដំណើរ៕