ភ្នំពេញ៖ បុរសជនជាតិខ្មែរម្នាក់អាយុ៥០ឆ្នាំបានស្លាប់លើកទី១ ដោយជំងឺកូវីដ១៩ នៅមន្ទីរពេទ្យខ្មែរ មិត្តភាពសូវៀត (ពេទ្យរុស្សី) វេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា បុរសរូបនេះមានអាសយ័ដ្ឋាននៅ សង្កាត់ចាក់អង្រែ ខណ្ឌ័មានជយ័ រាជធានីភ្នំពេញ មានមុខរបរជាអ្នកបើកបររថយន្តឲ្យថៅកែចិននៅខេត្តព្រះសីហនុ បានឆ្លងមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ៕