លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញ មនុស្ស (គ.ជ.ប.ជ) អនុប្រធានក្រុមប្រឹក្សាជាតិដើម្បីស្រ្តី អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ចេញលិខិតសរសើរ ដល់លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា អធិការរង នៃអធិការដ្ឋានស្រុកសៀមប៉ាង។
នៅក្នុងលិខិតនោះដែរ លោកស្រី រដ្ឋលេខាធិការ ក្នុងនាមជាធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃផងនោះ ក៏បានថ្លែងអំអរគុណដល់ សប្បុរសជនរួមមាន ឧកញ៉ាបណ្ឌិត សៀង ចាន់ហេង នាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងជាស្ថាបនិករមណីយដ្ឋានរាជិនីលង្វែក ចំនួន៥០ ០ដុល្លា និងលោកស្រី សុខ វិល័យ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ចំនួន១០០ដុល្លា រួមនិងសប្បុរសផ្សេងៗទៀត។