មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានប្រាប់ទីភ្នាក់ងារAKP នៅមុននេះបន្តិចថា “ពិតជាមានករណីស្លាប់ដោយវីរុសកូវីដ-១៩ ពិតប្រាកដមែន នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ហើយជនរងគ្រោះនេះ មានអាយុ ៧៥ឆ្នាំ នៅរាជធានីភ្នំពេញ ហើយក៏ជាជនរងគ្រោះទី០៤ដែរ ដែលទទួលមរណភាពដោយកូវីដ-១៩”។
មន្តី្រជាន់ខ្ពស់ក្រសួងសុខាភិបាលដដែល ក៏បានបន្ថែមថា សូមបងប្អូនរងចាំសេចក្តីប្រកាសព័ត៌មានផ្លូវការដែលនឹងចេញដោយក្រសួងសុខាភិបាល និងសូមបន្តអនុវត្តជាដាច់ខាត នូវវិធានការ ០៣ការពារ និង០៣កុំ។