ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ស្នើឲ្យព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល​ ចាត់ការតាមផ្លូវច្បាប់ចំពោះបុគ្គល ផែង វណ្ណៈ ពីបទប្រមាថព្រះសង្ឃ

 

ភ្នំពេញ៖ លោក ឈិត សខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានផ្ញើលិខិតជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល​ សុំចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គល ផែង វណ្ណៈ ពីបទប្រមាថព្រះសង្ឃ តាមមត្រា ៥១៦ ពីបទញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៦ និងបទគម្រាមកំហែង  ថានឹងសម្លាប់តាមមាត្រា​ ២៣៣ តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ថា លិខិតរបស់លោករដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានដាក់ចូល ដល់អយ្យការអមសាលាដំបូងខេត្តកណ្តាល​ រួចហើយ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ៕