លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានឲ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ គឺខ្ញុំបានទទួលថវិកាពីបងប្អូនសប្បុរសជនក្នុងប្រទេសនិងក្រៅប្រទេសមានចំនួនសរុបគិតជាដុល្លារ គឺមានចំនួន ៨៣០០ដុល្លារ។
១, ទទួលបានពីលេខកុងABAខ្ញុំចំនួន ៧៦០៨ ដុល្លារអាមេរិក
២, ទទួលបានតាមលេខវីងខ្ញុំចំនួន ២លានរៀល
៣, ទទួលបានពីលេខកុងACLIDAខ្ញុំចំនួន៨០ម៉ឺនរៀល សរុបគិតជាដុល្លារសុទ្ធគឺចំនួនរហូតដល់៨៣០០ដុល្លារអាមេរិក ។
លោក ពេជ្រ ស្រស់ សូមអរគុណដល់សប្បុរសជនទាំងអស់ ដែលអាណិតដល់ក្មួយប្រុញ និង គ្រួសារក្មួយប្រុញ ហើយបានជួយធ្វើផ្ទះជូនពួកគាត់តាមរយៈខ្ញុំឲ្យមានផ្ទះរស់នៅ សមរម្យ ប៉ុន្តែថវិកាទាំងអស់នេះគឺខ្ញុំនឹងសាងសង់ផ្ទះដោយមានការប្រុងប្រយ័ត្ន
បំផុត ជៀសសាងសង់អស់លុយ បែរជាផ្ទះសាងសង់មិនរួចរាល់ ម្យ៉ាងវិញទៀតខ្ញុំនឹងច្នៃធ្វើយ៉ាងណាឲ្យសល់លុយខ្លះទុកឲ្យពួកគាត់ដើម្បីទ្រទ្រង់ជីវភាពបានមួយរយៈពេលក្នុងកាលៈទេសៈមេរោគកូវីដ១៩ កំពុងវាយលុកនៅក្នុងកម្ពុជាយើងសព្វថ្ងៃនេះ។
លោកបញ្ជាក់ថា នៅថ្ងៃនេះដែរក្រុមការងាររបស់ខ្ញុំកំពុងតែចុះទៅផ្ទះក្មួយប្រុញ ដើម្បីសិក្សាម៉ូតផ្ទះឲ្យលំអិតជាមួយគ្រួសារក្មួយប្រុញ និងឲ្យជាងចូលធ្វើផ្ទះតែម្តង ។
បើសិនជាបងប្អូនខ្មែរចង់បន្តឧបត្ថម្ភជូនក្មួយប្រុញដើម្បី មានថវិកាប្រើប្រាស់ផ្សេងៗ ក្នុងជីវិតរបស់គាត់គឺបងប្អូនអាចបន្តចូលរួមតាមរយៈខ្ញុំទៀតបាន
ដោយក្មួយប្រុញធ្វើឲ្យយើងមានសំណើច ដូច្នេះយើងរួមគ្នាបង្កើតសំណើចឲ្យក្មួយប្រុញវិញទៅ ។ ម្នាក់បន្តិចដើម្បីស្នាមញញឹមក្មួយប្រុញលេខABAខ្ញុំ 070777771 => PICH SROS បើផ្ញើតាមវីងគឺលេខទូរស័ព្ទដៃខ្ញុំ 070757777 ៕