ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោករដ្ឋលេខាធិការក្រសួងព័ត៌មាន សាម៉ន បណ្ឌិត្យ បានចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់មិត្តចិនរួចរាល់ហើយនៅវគ្គទី២នៅមន្ទីពេទ្យកាល់ម៉ែត្រ

លោករដ្ឋលេខាធិការក្រសួងព័ត៌មាន  សាម៉ន បណ្ឌិត្យ កាលពីថ្ងៃទី២៣ មិនា២០២១ បានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់មិត្ត ចិន បានរួចរាល់ហើយនៅវគ្គទី២នេះនៅមន្ទីពេទ្យកាល់ម៉ែត្រដែលវ៉ាក់សាំងនេះ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងសម្តេចតេជោ ហ៊ុន សែននិងមេដឹកនាំចិន ទើបចេញជាផ្លែផ្កានូវជំនួយវ៉ាក់សាំងនេះ។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា ” ម្សិលមិញថ្ងៃទី២៣នេះ ខ្ញុំបានចាក់វ៉ាក់សាំងលើកទី២រួចហើយ។តែទោះបីជាយើងបានចាក់វ៉ាក់សាំងលើកទី២រួចរាល់ហើយក៏ដោយក៏យើងត្រូវអនុវត្តន៏តាមគោលការណ៏របស់ក្រសួងសុខាភិបាលជាកំហិត រួមទាំងចូលរួមអនុវត្តន៏ច្បាប់ទប់ទាំងអស់គ្នា។អគុណរាជរដ្ឋាភិបាលកម្ពុជា”។

តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិកម្ពុជា រដ្ឋាភិបាលចិនបានផ្ដល់ជំនួយវ៉ាក់សាំងស៊ីណូហ្វាម (SINOFARM) ចំនួន១លានដូស។

បច្ចុប្បន្ននេះ វ៉ាក់សាំងចំនួន ៦០មុឺនដូសបានដឹកមកកម្ពុជា កាល ពីថ្ងៃទី ០៧ ខែកុម្ភៈ ខណៈ៤០មុឺនដូសទៀតបម្រុងមកដល់កម្ពុជានៅមុនពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។