នាយកការផ្សាយដេលីខ្មែរ លោក ហៃ ស៊ីណា (វឌ្ឍនា) បានចាក់វ៉ាក់សាំងស៊ីណូហ្វាមរួចហើយលលកទី២នៅមន្ទីពេទ្យកុមារជាតិរាជធានីភ្នំពេញនៅថ្ងៃទី២៦ខែមីនានេះ។
លោកនាយកបានចាត់ទុកថា ការចាត់វ៉ាក់សាំងនេះនឹងជួយការ ពារសុខភាពកុំឲ្យការពារមេរោគកូវីដ១៩ ហើយកុំចាត់ទុកវ៉ាក់សាំងនេះគឺជារឿងធម្មតាពេក បើមើលរំលងនឹងជួបហានិភ័យផងដែរ។
លោកបានថ្លែងបន្តទៀតថា ការចាក់នេះ ដោយឥតគិតថ្លៃ ឬលក់ក្នុងតម្លៃពិសេសណា មួយជូនកម្ពុជាក្នុងនាមមិត្តដែកថែប ។
លោក ហៃ ស៊ីណា ( វឌ្ឍនា) ក៏បានថ្លែងអំណរគុណ ចំពោះមិត្តចិននិងប្រទេសជាមិត្តផ្សេងទៀត ព្រមទាំងអង្គការសុខភាពពិភព លោក (WHO) ក្នុងការជួយសម្របសម្រួឲ្យកម្ពុជាទទួលបានវ៉ាក់សាំង កូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិកម្ពុជា រដ្ឋាភិបាល ចិនបានផ្ដល់ជំនួយវ៉ាក់សាំង ស៊ីណូហ្វាមចំនួន១លានដុសដែលចំនួន ៦០ម៉ឺនដុសបានដឹកមកកម្ពុជា កាលពីថ្ងៃ៧កុម្ភៈ ខណៈ៤០ម៉ឺនដូសទៀតបំរុងមកដល់កម្ពុជា នៅមុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ។