ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

២ ឬ២៩ ធ្នូគួរត្រូវបានពិចារណាដាក់ក្នុងប្រតិទិននិងអាចជាថ្ងៃឈប់សម្រាក

២ ឬ២៩ ធ្នូគួរត្រូវបានពិចារណាដាក់ក្នុងប្រតិទិន និងអាចជាថ្ងៃឈប់សម្រាក

រាជរដ្ឋាភិបាល អាច ពិចារណា យកថ្ងៃដែលខ្មែរបានសុខ សន្តិភាព និង ស្គាល់តែការអភិវឌ្ឍន៏ជាង២០ឆ្នាំកន្លងមកនេះ ដាក់បញ្ជូល ក្នុងប្រតិទិន និង ជាថ្ងៃឈប់សម្រាក ដោយដោះដូរជាមួយថ្ងៃផ្សេងដែលមាននៅក្នុងប្រតិទិន។ នេះជាការបង្ហាញឲ្យឃើញពីមហាសាមគ្គី និង រួបរួមមហាគ្រួសារខ្មែរតែមួយ។

២ ឬ២៩ ធ្នូ ១៩៩៨ ជាថ្ងៃដែលសម្តេច តេជោ ហ៊ុន សែន ដាក់ចេញ នយោបាយ ឈ្នះឈ្នះ បញ្ចប់ អង្កការចាត់តាំង នយោបាយ និង យោធា របស់ចលនាឧទ្ទាមខ្មែរក្រហម ហើយ ថែមទាំង បង្កើតតុលាការកូនកាត់កាត់ទោស អតីតមេដឹកនាំដែលបានកាប់សម្លាប់ប្រជាជនខ្មែរ អស់ជាង ៣លាននាក់នៅ ចន្លោះ ១៧ មេសា ១៩៧៥ដល់ ៦មករា ១៩៧៩ថែមទៀត។

ក្រៅពីនោះ បងប្អូនបានរស់នៅក្នុងសង្គមជាតិខ្មែរតែមួយ ខ្មែរឯកភាពទឹកដី ១០០ភាគរយ។បរទេសពីរ ទេ ក្នុង សម័យ សង្រ្គាមលោកលើកទី២ កាត់ដីខ្មែរឲ្យសៀម និង ប្រគល់ឲ្យ អាណាមគ្រប់គ្រង។

លើកទី១ ក្រោយសម័យមហានគរជាង៧០០ឆ្នាំ ខ្មែរបាន សន្តិភាព ចេញពីអាណានិគម ស្គាល់អធិបតេយ្យឡើងវិញ និង ការអភិវឌ្ឍន៏ប្រទេស អស់ជាង ២០ឆ្នាំកន្លងមក។

កត្តាទាំងនេះបានមកដោយសារ ៩ ១១ ១៩៥៣ និង ២ ឬ ២៩ ១២ ១៩៩៨ របស់សម្តេចព្រះបិតាជាតិ ព្រះបាទ នរោត្តម សីហនុ និង សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុ សែន។

សង្ឃឹមថារារដ្ឋាភិបាលនិងពិចារណាដោយយកការពិតនៃប្រ វត្តិសាស្ត្រមកអះអាង និង ឲ្យកូនខ្មែរយល់កាន់តែច្បាស់ថា« ២ឬ២៩ ធ្នូ ១៩៩៨ ថ្ងៃខ្មែរ បាន សន្តិភាព និង ការអភិវឌ្ឍន៏ប្រទេស» ហើយក៏ជាការបញ្ជប់បាចទឹកដាក់គ្នា ។

ជ! យោ ៩ វិច្ឆិកា ១៩៥៣ និង ២ ឬ ២៩ ធ្នូ ១៩៩៨»ដែលនាំឲ្យខ្មែរ ឯកភាពជាតិ សាសនា ព្រះមហាក្សត្យ និង ស្ថិតស្ថេរជាអមតៈនៅក្នុង ក្រអៅបេះដូង កូនខ្មែរ។ ពី ខ្ញុំ សយ សុភាព អ្នកសារព័ត៏មានខ្មែរ

២៦ មីនា ២០២១