ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក សយ សុភាព សង្ឃឹមថា”អ្នកនយោបាយនិយមអាមេរិកនឹងមិនចាញ់បោកអាមេរិកដូច សម័យ លន់ ណល់”!

លោក សយ សុភាព  អ្នកកាសែតខ្មែរ និងជាអ្នកស្រាវជ្រាវភូមិ សាស្ត្រនយោបាយសង្ឃឹមថា”អ្នកនយោបាយនិយមអាមេរិកនឹងមិនចាញ់បោកអាមេរិកដូច សម័យ លន់ ណល់!”

លោកបានរំលឹកទៀតថា”ខ្ញុំជាអ្នកកាសែតក៏ដូចជាកូនខ្មែរជំនាន់ក្រោយ និង ម៉្យាងទៀតបន្ទាប់ពីសិក្សាស្រាវជ្រាវនូវរឿងរ៉ាវ ក្នុងប្រវត្តិ សាស្ត្រនិង ការប្រកួតប្រជែងនយោបាយរបស់មហាអំណាចពិភពលោកនិងតំបន់ ខ្ញុំបាមសង្កេតឃើញអ្នកនយោបាយខ្មែរខ្លះចាញ់កល្បិច និង មនោគមន៏វិជ្ជាបរទេសជាពិសេស«អាមេរិក»តែម្តង”។

លោកបានរៀបរាប់ថា”ដូច្នេះខ្ញុំដឹងថាអ្នកនយោបាយខ្មែរដែលអាមេរិកនិយម មេត្តាពិចារណាហើយកុំស្លុងនឹងពាក្យបោកប្រាស់ «ប្រជាធិបតេយ្យ សិទ្ធិមនុស្ស សិទ្ធិបញ្ជេញមតិ..»ឱ្យសោះ តែសុំពិចារណានូវពាក្យ« ខ្មែររួបរួមខ្មែរឈ្នះគឺឈ្នះអ្វីៗទាំងអស់ហើយខ្មែនឹងអាចនិយាយរកគ្នាបាន»។

លើសពីនេះ លោក សយ សុភាព សង្ឃឹមថា រៀមច្បងដែលនឹងមានលទ្ធភាពចូលរួមកសាងជីវភាពនយោបាយឡើងវិញនឹងយល់ច្បាស់ជាមិនខាន។ ឃើញហើយកន្លងទៅដោយសារបរទេសនិយម« អាមេរិកនិយម»នេះហើយបានជាជួបអព្វមង្គល( មេខ្លះរត់ចោលស្រុក ជាប់គុក…)។

ហេតុដូច្នោះដើម្បីកសាងជីវភាពនយោបាយឡើងវិញចូរបំផ្លិចអ្វីៗទាំងអស់ដែលនាំចង្រៃដល់ខ្លួន បក្ស…។

ដើម្បីជួបសេចក្តីប្រាថ្នាល្អ ចូររៀមច្បងមេត្តាសាកគិតថា«អ្វីៗទាំងអស់គឺថ្នីគ្រប់បែបយ៉ាង»នោះនឹងជួបសំណាងល្អ។

សូមគោរពជូនពររៀមច្បងឱ្យជោគជ័យដើម្បី«ឯករាជ្យ និង ឈ្នះៗ»។

១៧ មេសា ២០២១