ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋបាល​ខេត្ត​ស្វាយរៀង បង្ហាញ​អត្តសញ្ញាណ​អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ទាំង​៣​នាក់ ដែល​ធ្វើការ​នៅ​កាស៊ីណូ​បាវិត​-​ម៉ុក​បាយ

ខេត្តស្វាយរៀង ៖ រដ្ឋបាល​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី១៩ ខែមេសា ឆ្នាំ​២០២១​ជម្រាប​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​សាធារណជន​ជ្រាប​ថា ករណី​បុគ្គលិក​ទាំង​៣៣​នាក់​នេះ ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​កាស៊ីណូ​បាវិត​-​ម៉ុក​បាយ ស្ថិតនៅក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង។

បច្ចុប្បន្ន​នេះ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ដែល​ជា​បុគ្គលិក​កាស៊ីណូ ទាំង​៣​នាក់​នេះ ត្រូវ​​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ បាវិត​។

រដ្ឋបាល​ខេត្ត​ស្វាយរៀង សូម​អំពាវនាវ​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ និង​ទីតាំង​ខាងលើ​គិត​ចាប់ពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០២១ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ​រយៈពេល​១៤​ថ្ងៃ ដើម្បី​តាមដានសុខភាព។

បើសិន​ជាមាន​អាការៈ​ខុស​ប្រក្រតី​ដូចជា ក្ដៅខ្លួន​,​ក្អក​,​កណ្ដាស់​,​ឈឺបំពង់ក​,​ពិបាក​ដកដង្ហើម សូម​ផ្ដល់​ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ភ្លាម និង​រួសរាន់​ទៅ​យក​សំណាក​ដែល​មាន​ទីតាំងនៅ អតីត​យានដ្ឋាន Mr.SO ស្ថិតនៅ​ភូមិ​តា​បឹ​ប សង្កាត់​បាវិត ក្រុង​បាវិត ឬ​ទំនាក់ទំនង​មក​លេខ ០៩៧ ៣០៥ ៤៥៦៧/០៤៤ ៧១២ ៥២២ របស់​ក្រុមការងារ៕