ខេត្តស្វាយរៀង៖ មន្ត្រីរដ្ឋបាលខេត្តស្វាយរៀង បាននាំយកនូវសម្ភារជូនដល់មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល និងមន្ទីរពេទ្យបង្អែកស្វាយជ្រំនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ រួមមាន លោក រាណ សុវណ្ណារិទ្ធិ លោក ផៃ ធន លោកស្រី ប៉ែន ពិសី លោកជំទាវ អ៊ុង វ៉ែនពិសី និងលោកស្រី សេង ចរិយា សមាជិកក្រុមប្រឹក្សាខេត្ត។
ក្នុងនោះ បាននាំយកនូវសម្ភាររួមមាន ទឹកក្រូច ២០កេះ ទឹកសុទ្ធវីតាល់ ២០កេះ និងទឹកសុទ្ធ ៨០យួរ ប្រគល់ជូនមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ សាមគ្គីរំដួល និងមន្ទីរពេទ្យបង្អែកស្វាយជ្រំ ដែលជាអំណោយរបស់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ។
អំណោយនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាជួយឧបត្ថម្ភដល់មន្រ្តីជួរមុខរួមមានគ្រូពេទ្យ អាជ្ញាធរ និងកងកម្លាំងជាដើម ដែលកំពុងមមាញឹកក្នុងការព្យាបាលអ្នកជំងឺកូវីដ -១៩ និងទប់ស្កាប់ការរីករាលដាលនៃជំងឺកូវីដ -១៩ ជាពិសេសជាចលករជួយគាំទ្រជាស្មារតី និងសម្ភារ ពីខាងក្រោយ ដែលជាកាយវិការមួយដែលយុវជនចូលរួមជួយការងារសង្គមក្នុងបរិការណ៍ កូវីដ-១៩។
ដោយ៖ជា រដ្ឋាស្វាយរៀង