ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក សយ សុភាព អ្នកកាសែតចាស់វស្សាបានចម្អកថា កុំដេកសុបិន្តថាពួកបរទេសបែបនេះស្រលាញ់ខ្មែរឱ្យសោះ

លោក សយ សុភាព អ្នកាសែតចាស់វស្សានៅកម្ពុជាបានចម្អកទៅក្រុមមេអង្គការមាតាធម្មជាតិលើផេកហ្វេសប៊ុកលោកថា កុំដេកសុបិន្តថា ពួកបរទេសបែបនេះស្រលាញ់ខ្មែរឱ្យសោះ ត្រូវយល់ឱ្យដល់ទីជម្រៅហេតុអ្វីគេចាត់តាំងអាឡិចចេះខ្មែរច្បាស់ឱ្យធ្វើសកម្មភាពវាយប្រហាររិះគន់ខ្មែរលើបញ្ហាព្រៃឡងដ៏ អារ៉ែង ដោយសារពួកឥណ្ឌូ-ប៉ាសុីហ្វិកប្រឆាំងចិនព្រោះពួកគេដឹងថានេះជាផែន ការប្រ៊ីដែលចិនកសាងពហុហេដ្ឋារចនាសម្ព័ន្ធរហូតដល់កំពង់ ផែរាម តារាសាគរ។

លោកបានលើកឡើងទៀតថា” ខ្ញុំពិតសោកស្តាយដែលកូនខ្មែរលង់នឹងពាក្យថែរក្សាបរិដ្ឋាន អភិរក្សសត្វព្រៃ រហូតដល់ត្រូវជាប់គុកដោយសារតែភាព ល្ងង់ខ្លៅ ចាញ់បោកពួកអ្នកទាំងនេះ។ តាមពិតមហាអំណាចប្រឆាំងគ្នាដណ្តើមឥទ្ធិពលកាន់កាប់តំបន់ និង ពិភពលោក”។

លោក សយ សុភាព មានប្រសាសន៍ថា”  ខ្ញុំធ្លាប់បាននិយាយ រាប់ឆ្នាំមុនហេតុការណ៏កើតឡើង តែ អ្នកបរិស្ថានទាំងនោះជេរខ្ញុំទៅ វិញ។ ឥឡូវហេតុការណ៏ មកដល់ហើយៗ វានឹងកើតឡើងនូវរូបភាពផ្សេងៗទៀត។ ខ្ញុំមិនចង់ឃើញ ប្អូនចាញ់ឧបាយកលពួក បរទេសបែបនេះទេ”។

អ្នកកាសែតខាងលើបានចាត់ទុកថា ពួកនេះមិនបោះបង់ផែនការបំផ្លាញប្រទេសជាតិយើងទេ។ អាណាព្យាបាល និង បុគ្គលផ្ទាល់ត្រូវបញ្ជប់ភាពល្ងង់ខ្លៅហើយសារភាពទោសកំហុសជូនថ្នាក់ដឹកនាំជាតិជាទីគោរពរបស់យើងទើបប្អូនៗមានសេចក្តីសុខរួចចាកផុតពីបរទេសដ៏លាមកបែប នេះ។

លើសពីនេះលោកបន្ថែមថា ប្អូនត្រូវយល់ថា សម្តេចតេជោ ហ៊ុន សែន ជារដ្ឋបុរសសន្តិភាពខិតខំដើម្បីសេចក្តីសុខរបស់ប្រជាជន និង ប្រទេសជាតិ។ ប្អូនត្រូវយល់ថា ២៩ ធ្នូ ១៩៩ ៨ជាថ្ងៃដែលខ្មែរស្គាល់សន្តិភាព និង កសាងប្រទេស ក្រោយខ្មែរធ្លាក់ខ្លួនពីសម័យមហានគរ។

លោក សយ សុភាព ចម្អកថា ប្អនៗត្រូវចាំថាគ្មានបរទេស ណាមកអុងអាត់លើរដ្ឋអធិបតេយ្យខ្មែរបានទេ សូម្បីតែចិនក៏គោរពអធិបតេយ្យខ្មែរដែរ។