តុលាការសហព័ន្ធសហរដ្ឋអាមេរិក បានសម្រេចកាត់ទោសស្ត្រី៤ឲ្យជាប់ទោសសាកល្បងរយៈពេល១៥ខែ ដោយចោទប្រកាន់ស្រ្តីទាំង៤នាក់នោះ ពីបទយកទឹក និងសណ្តែកសៀងអោយជនអន្តោប្រវេសន៍ដែលស្រេកឃ្លាននៅតាមព្រំដែនអាមេរិក ម៉ិកស៊ិក ។
សូមបញ្ជាក់ជូនថា ការកាត់ទោសស្ត្រី៤នាក់អោយជាប់ទោសសាកល្បង គឺជាការកាត់ទោសអោយស្ត្រីទាំងនោះកែប្រែកំហុសរយៈពេល១៥ខែ តែបើមិនស្ត្រីទាំង៤នាក់មិនកែប្រែកំហុស តុលាការសហព័ន្ធនឹងមានវិធានការផ្លូវច្បាប់ផ្សេងទៀត ។
តុលាការសហព័ន្ធអាមេរិក មិនត្រឹមតែសម្រេចកាត់ទោសស្ត្រី៤នាក់អោយជាប់ទោសសាកល្បងរយៈពេល១៥ខែទេ តុលាការក៏បានពិន័យស្ត្រីទាំង៤ជាប្រាក់ចំនួន២៥០ដុល្លារផងដែរ ដែលហ៊ានយកទឹក និងសណ្តែកសៀងឲ្យជនអន្តោប្រវេសន៍ស្រេកឃ្លាននៅតាមព្រំដែន ៕