ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កូវីដ១៩៖ ខេត្តព្រៃវែង បន្តរកឃើញអ្នកវិជ្ជមាន ចំនួន១១៧នាក់ថ្មី និងស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័តមាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៧៧នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣ មកពីខេត្តស្វាយរៀង ១២នាក់ មកពីក្បូងឃ្មុំ ២នាក់ និងមកពី កំពង់ឆ្នាំ១នាក់ និងមាន ករណីស្លាប់ម្នាក់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១។

ក្នុងនោះរួមមាន៖

១-  ក្រុងព្រៃវែង ចំនួន ៥នាក់​ ២- មកពីខេត្តស្វាយរៀង ចំនួន ១២នាក់ ៣-ស្រុកពាមរក៍ ចំនួន ៣៤នាក់ ៤- ស្រុកបាភ្នំ ចំនួន ៩នាក់ ៥- ស្រុកពោធិ៍រៀង ចំនួន ៩នាក់ ៦- ស្រុកព្រះសេ្ដច ចំនួន ៨នាក់ ៧- ស្រុកពារាំង ចំនួន ៨នាក់ ៨- ស្រុកមេសាង ចំនួន ៦នាក់ ៩- ស្រុកស្វាយអន្ទរ ចំនួន ៦នាក់ ១០-ស្រុកកំពង់ត្របែក ចំនួន ៣នាក់ ១១-មកពីខេត្តកំពង់ឆ្នាំង ចំនួន ១នាក់ ១២-ស្រុកកញ្ច្រៀច ចំនួន ២នាក់ ១៣-ស្រុកស៊ីធរកណ្ដាល ចំនួន ២នាក់ ១៤-ស្រុកកំចាយមារ ចំនួន ៦៨នាក់  ១៥-មកពីខេត្តក្បួងឃ្មុំ ចំនួន ២នាក់ ១៦- ស្រុកពាមជរ ចំនួន ២នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១៧៧នាក់ខាងលើ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុក របស់ពួកគេនីមួយៗ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែង មានអ្នងឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២,៤៧៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១,៤៥៩នាក់ និងកំពុងសម្រាកព្យាបាល ៩៨១នាក់ ស្លាប់៣៨នាក់៕