ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រទេសឡាវបន្តបិទខ្ទប់១៥ថ្ងៃថែមទៀត ទប់ស្កាត់កូវីដ១៩

ភ្នំពេញ៖ រដ្ឋាភិបាលឡាវបានសម្រេចបន្តអនុវត្តន៍វិធានការបិទខ្ទប់ប្រទេសបន្ថែម១៥ថ្ងៃទៀត ចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ និងបន្ធូរបន្ថយវិធានការមួយចំនួន ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ ។

យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា ដោយស្ថានភាពជំងឺកូវីដ-១៩ នៅរដ្ឋធានីវៀងចន្ទន៍ បានថយចុះជាលំដាប់ ដោយឡែកនៅតាមបណ្តាខេត្តមួយចំនួន នៅតែបន្តរកឃើញការឆ្លងក្នុងសហគមន៍ រដ្ឋាភិបាលឡាវបានបន្តអនុវត្តន៍វិធានការគ្រប់គ្រង ការពារ ការរាលដាលជំងឺកូវីដ-១៩ បន្ថែម ១៥ថ្ងៃទៀត ៕