ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាល់កុលមានសារធាតុមេតាណុលចំនួន ១០០លីត្រ និងទំនិញខូចគុណភាពចំនួន ១៥គីឡូក្រាម ត្រូវបានមន្ត្រីជំនាញសាខា ក.ប.ប. ខេត្តស្វាយរៀងដកបានភ្លាមៗ

(ខេត្តស្វាយរៀង)៖មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តស្វាយរៀង បានចុះត្រួតពិនិត្យទំនិញនៅទីតាំង ម៉ាត ផ្ទះលក់ទំនិញ ដែលស្ថិតក្នុងក្រុងស្វាយរៀងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។

ក្នងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញអាល់កុលមានសារធាតុមេតាណុលចំនួន ១០០លីត្រ និងទំនិញខូចគុណភាពចំនួន ១៥គីឡូក្រាម។

បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតរួច ម្ចាស់ទំនិញបានយល់ព្រមប្រគល់ទំនិញ និងព្រមផ្តិតមេដៃដើម្បីបញ្ឈប់ការចរាចរទំនិញគ្មានគុណភាពបន្តទៀត៕