ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៧ សេមប៉ាកា នាំឲ្យភ្លៀងធ្លាក់នៅអាងទន្លេមេគង្គ អាចបង្កឲ្យមានជំនន់នៅស្ទឹងត្រែង ក្រចេះ កំពង់ចាម និងត្បូងឃ្មុំ

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០២១ ព្យុះទី៧ ឈ្មោះ សេមប៉ាកា (CEMPAKA) ដែលមានឥទ្ធិពលមកលើអាងទន្លេមេគង្គបានធ្វើឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើននៅចិន ថៃ និងឡាវ ព្រមទាំងតំបន់ខ្ពង់រាបភាគឥសានកម្ពុជានឹងធ្វើឲ្យទឹកទន្លេហក់ឡើង ក្នុងរយៈពេល៣-៤ថ្ងៃខាងមុខនេះ ដោយអាចបង្កឲ្យមានជំនន់នៅស្ទឹងត្រែង ក្រចេះ កំពង់ចាម និងត្បូងឃ្មុំ។

សេចក្តីជូនដំណឹងបន្តថា តែការហក់ឡើងនេះ មិនទាន់ដល់កម្រិតដែលត្រូវឲ្យមានការប្រុងប្រយ័ត្ននៅឡើយនោះទេ ៕