ក្រុមហ៊ុនវីងរបស់អ្នកឧកញ៉ា គិត ម៉េង បានបើកដំណើការវីងម៉លនៅខេត្តសៀមរាបជាមួយនឹងការដឹកជូនដោយឥតគិតថ្លៃដល់អតិ ថិជន ហើយនេះបយោងតាមហ្វេសប៊ុកផ្លូវការរបស់អ្នកឧកញ៉ា គិត ម៉េង បង្ហោះជាសាធារណៈ។
អ្នកឧកញ៉ាបានថ្លែងថា ថ្ងៃនេះខ្ញុំមានមោទនភាពណាស់ដែលក្រុមហ៊ុនវីងបានបើកដំណើរការវីងម៉លនៅខេត្តសៀមរាប។ក្នុងអំទ្បុងពេលជំងឺកូវីដ-១៩នេះ យើងបានឃើញអាជីវកម្មជាច្រើនត្រូវបានប៉ះពាល់ ដែលបង្កបញ្ហាដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនយើងជាច្រើន។
ខណៈពេលដែលគ្រប់គ្នាកំពុងអនុវត្តវិធានការណែនាំតាមរបស់រាជរដ្ឋាភិបាល គឺ ៣កុំ ៣ការពារ អាជីវកម្មនៅតែអាចបន្តជាមួយនឹងបច្ចេកវិទ្យានេះ ដែលវីងម៉លបានមកដល់ទីនេះ ដើម្បីផ្តល់ជូននូវបទពិសោធន៍នៃការទិញអីវ៉ាន់ប្រកបដោយសុវត្ថិភាព តម្លៃទាប សម្រាប់ពាណិជ្ជករ អ្នកលក់ជាមួយនឹងការដឹកជូនដោយឥតគិតថ្លៃដល់អតិថិជន។
អ្នកឧកញ៉ាបញ្ជាក់ថា”ខ្ញុំជឿជាក់យ៉ាងមុតមាំថាធនាគារវីង និងវីង ម៉លកំពុងកសាងសេដ្ឋកិច្ចបើកចំហនៅកម្ពុជា តាមរយៈការបង្កើតអត្ថប្រយោជន៍កាន់តែច្រើនសម្រាប់ពាណិជ្ជករ អតិថិជន និង សហគមន៍ទាំងមូលរបស់យើង”។
អ្នកឧកញ៉ាមានសុទិដ្ឋិនិយមថា ជាមួយនឹងសេវាកម្មបន្ថែម អ្នកលក់របស់យើងនឹងអាចបង្កើនបរិមាណលក់របស់ពួកគាត់ តាម រយៈការដឹកជញ្ជូនពីផ្ទះ ខណៈពេលដែលអតិថិជនរបស់យើងក៏អាចមានអារម្មណ៍សុវត្ថិភាពក្នុងការទិញទំនិញដែលពួកគាត់ចូលចិត្តពីផ្ទះរបស់ពួកគាត់ ជាពិសេសរួមទាំងមានការដឹកជញ្ជូនដោយឥតគិតថ្លៃផងដែរ។
អ្នកឧកញ៉ាបន្ថែមថា” ខ្ញុំក៏ឆ្លៀតឱកាសនេះទៅសួរសុខទុក្ខមិត្តចាស់របស់ខ្ញុំគឺ Oknha Hong Piv អ្នកឧកញ៉ា ហុង ពីវ ដើម្បីប្រគល់អំណោយដែលខ្ញុំស្រទ្បាញ់ជូនគាត់ផ្ទាល់។ ជាមួយវីងម៉ល អ្វីៗគ្រប់យ៉ាងកាន់តែងាយស្រួល!”។