ភ្នំពេញ)៖ ឯកឧត្តម នង វាសនា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកសណ្តាន់ រួមសមាជិកក្រុមការងាររទាំងអស់ គោរពចូលរួមអបអរសាទរ និងគោរពជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសសម្តេចតេជោ ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Frien dship)» ពីលោក វ្ល៉ាឌីមៀរ ពូទីន ប្រធានា ធិប តីរុស្ស៊ី។
ឯកឧត្តម នង វាសនា សូមលើកហត្ថបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំសព្វសាធុការពរបវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរជូន សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗ ជាទីស្រឡាញ់ទាំងអស់ ជួបតែសេចក្ដីសុខ សុភមង្គល ព្រមទាំងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» គឺជាគ្រឿងឥស្សរិយយសរបស់រដ្ឋ នៃសហព័ន្ធរុស្ស៉ី ដែលត្រូវបានបង្កើតឡើងដោយ លោក Boris Yeltsin អតីតប្រធានាធិបតីរុស្ស៉ី តាមរយៈក្រឹត្យលេខ ៤៤២ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ១៩៩៤ ដើម្បីផ្តល់ឲ្យជនជាតិរុស្ស៊ី ឬជនជាតិដទៃទៀត ដែលខិតខំលើកស្ទួយ ចំណងមិត្តភាព ជាមួយប្រជាជន និងប្រទេសរុស្ស៊ី៕