ភ្នំពេញ ៖ មន្រ្តីទូតចិនប្រចាំកម្ពុជាបានបង្ហើបឲ្យដឹងថា នៅឆ្នាំ២ ០២១នេះ ផលិតផលរបស់កម្ពុជាជាច្រើនមុន នឹងទទួលបានការបញ្ជាទិញពីបរទេស បន្ទាប់ពីកម្មករស្ទើរគ្រប់គ្នាបានចាក់វ៉ាក់សាំងកូវីដ១៩ ។
មន្រ្តីទូតចិនបានប្រាប់មជ្ឈមណ្ឌលព័ត៌មានអម្ពិល នាថ្ងៃ៥ សីហាថា នៅឆ្នាំ២០២១នេះ នឹងមានការបញ្ជាទិញពីអ្នកមកខាងក្រៅប្រទេសលើផលិតផលខ្មែរដែលផលិតចេញពីរោងចក្រនៅកម្ពុជា ក្នុងរង្វង់យ៉ាងច្រើន ។
លោកបានបន្តថា ចំនួននៃការបញ្ជាទិញនេះ គឺស្ថិតក្នុងចំណាត់ថ្នាក់ល្អ និងអបអរសាទរចំពោះកម្ពុជា ដែលមានប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងច្រើន ក្នុងនោះកម្មករផងដែរ។ កម្មករបានទទួលវ៉ាក់សាំងនេះ នឹងមានសមត្ថភាពផលិតដើម្បីបំពេញតម្រូវការចំពោះអ្នកបញ្ជាទិញពីខាងក្រៅ ។
ប្រភពបន្តថា ការបញ្ជាទិញនេះ ដោយសារកម្មកររបស់ប្រទេសវៀតណា បានចាក់វ៉ាក់សាំងមានចំនួនតិចតួចបំផុត ដូច្នេះការបញ្ជាទិញបានបង្វែគោលដៅមកកម្ពុជាវិញ ។ ការបញ្ជាទិញនេះមិនមែនមានតែមកពីចិនទេ សូម្បីទីផ្សារអឺរ៉ុបក៏មានដែរ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការបញ្ជាទិញផលិតផលពីកម្ពុជានេះ លោក ជុំ សន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំអាមេរិកក៏កំពុងបញ្ចុះបញ្ចូលឲ្យមន្រ្តីពាណិជ្ជកម្ម និងសភាអាមេរិកឲ្យបន្តប្រព័ន្ធអនុគ្រោះពន្ធ GSP ។ ដូចនេះ យុទ្ធការចាក់វ៉ាក់សាំងផ្ការីករបស់សម្តេចតេជោ ធ្វើកម្មករ និងពលរដ្ឋមានភាពស៊ាំក្នុងការផលិតទៅតាមការបញ្ជាទិញពីបរទេស៕
DAP