លោក ជា ច័ន្ទបរិបូណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជារើយៗតែងបរិច្ចាគប្រាក់ខែរបស់លោកទៅកាន់ប្រជាជនដែលខ្វះខាត ជារៀងរាល់ខែ ដោយទុកចំណែកខ្លួនឯងតែបន្តិចបន្តួចប៉ុណ្ណោះ ។
លោករដ្ឋលេខាធិការ បានប្រកាសស្វែងរកស្ត្រីម្នាក់ ជាអតីតមន្ត្រីនគរបាលមួយរូបឈ្មោះ ជឹម ស៊ីម ដែលទើបចូលនិវត្តន៍កាលពីប៉ុន្មានខែមុននេះ ដើម្បីបរិច្ចាគប្រាក់ខែរបស់លោកចំនួន ១០ម៉ឺនរៀល ជូនអ្នកស្រី រហូតដល់រដ្ឋាភិបាលអាណត្តិទី៦ នេះចប់ ។
កាប្រកាសបរិច្ចាគរបស់រដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះ ក្រោយពីលោកឃើញការលំបាករបស់អ្នកស្រី ជឹម ស៊ីម ក្រោយចូលនិវត្តន៍បានទៅប្រកបរបរលក់ដូរចំណីអាហារតាមរទេះ ហើយថែមទាំងលក់មិនដាច់ទៀត ព្រោះតែវិបត្តិកូវីដ-១៩ ។
កន្លងមកលោក បានបរិច្ចាគជូនប្រជាជនខ្វះខាតជាច្រើននាក់មកហើយ គិតមកដល់បច្ចុប្បន្ននេះ ជាង ១០នាក់ហើយ ដែលលោកតែងជូនថវិកាជាប្រាក់ខែរបស់លោកម្នាក់ ១០ម៉ឺនរៀលរៀងរាល់ខែ ។
លើសពីនេះលោកបានជួយដល់ការចិញ្ចឹមសត្វរបស់យុវជននៅស្រុកក្រឡាញ់ ខេត្តសៀមរាបផងដែរ ។