ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន៤,១៥៤នាក់ និងយានយន្តចំនួន ៩៩០គ្រឿង

ភ្នំពេញ៖​ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល  សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន៤,១៥៤នាក់ និងយានយន្តចំនួន ៩៩០គ្រឿង បិទអាជីវកម្ម ១ទីតាំង និងពិន័យជាប្រាក់ ពិន័យជាប្រាក់ ចំនួន ២៦,០០០,០០០រៀល សរុប២,០៥៨ ករណី។

យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថាកាអនុវត្តវិធានការច្បាប់មានចំនួន ២,០៥៨ ករណី​ ១.ពិន័យជាប្រាក់ ចំនួន ២៦,០០០,០០០រៀល ២.ឃាត់យានយន្ត ចំនួន ៩៩០គ្រឿង និងបិទអាជីវកម្ម ១ទីតាំង ៣.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ៤,១៥៤នាក់ (បញ្ជូនទៅតុលាការ) ១៣នាក់៕