ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាដល់ កងទ័ពទាំងអស់ ចូលរួមឱ្យអស់កម្លាំងកាយចិត្ត ក្នុងបេសកកម្មដឹកជញ្ជូន ប្រជាពលរដ្ឋរបស់យើង ទៅកាន់មណ្ឌលចត្តាឡីស័កនានា ដែលបានកំណត់។
នៅលើគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ សម្ដេច ទៀ បាញ់ បានលើកឡើងយ៉ាងដូច្នេះថា «សូមបងប្អូនកងទ័ពទាំងអស់ ចូលរួមឱ្យអស់កម្លាំងកាយចិត្ត ក្នុងបេសកកម្មដឹកជញ្ជូន ប្រជាពលរដ្ឋរបស់យើង ទៅកាន់មណ្ឌលចត្តាឡីស័កនានា ដែលបានកំណត់»។
សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាទៅ កងទ័ព ឱ្យបញ្ចេញរថយន្ត ចំនួន២០០ គ្រឿង សម្រាប់ដឹកជញ្ជូនពលករខ្មែរ ដែលបាន ធ្វើចត្តាឡីស័ក រយៈពេល ១សប្ដាហ៍រួចមកហើយ នៅតាមបណ្ដាខេត្តជាប់ព្រំដែន ឱ្យមកបន្តធ្វើ ចត្តាឡីស័ក បន្ថែមទៀត នៅ តាម បណ្ដា ខេត្តជា ស្រុកកំណើត របស់ពួកគេ។