ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដថ្មី នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ មាន៥៥៦នាក់ ទៀត ជាសះស្បើយចំនួន៧១៦នាក់ និងស្លាប់ចំនួន១៥ នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៣៣៨ នាក់និងអ្នកដំណើរពីបរទេសចំនួន១៦៧ នាក់។
គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៨៦៥៩៧នាក់ អ្នកជាសះស្បើយចំនួន៨១៩១៨នាក់ និងអ្នកស្លាប់ចំនួន១៧១៨នាក់៕
សូមអនុវត្ត ៣កុំ ៣ការពារ និងចូលរួម ដើម្បីកម្ចាត់ជំងឺកូវីដ-១៩ ចេញពីព្រះរាជាណាចក្រកម្ពុជា៕