ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យ៣លើកឡើងថា សង្វៀនជល់មាន់សេះសរ នៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចាប់ផ្តើមបើកឡើងវិញហើយ

សង្វៀនជល់មាន់សេះសរ នៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចាប់ផ្តើមបើកឡើងវិញហើយ នៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចាប់ផ្តើមបើកឡើងវិញហើយ។

ពលរដ្ឋនិងអាជ្ញាធរមួយចំនួនបាននិយាយក្នុងលក្ខណ្ឌមិនបញ្ចេញឈ្មោះថា បន្ទាប់ពីបានបិទអស់រយះពេលជាច្រើនខែ ក្រោមកណ្តាប់ដៃដែករបស់លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យបញ្ជាផ្ទាល់ទៅ លោកវរសេនីយ៍ត្រី ឯម ភារី មេប៉ុស្តិ៍ស្ទឹងមានជ័យទី៣ សង្កាត់ស្ទឹងមានជ័យ៣។

ប្រជាពលរដ្ឋលលកឡើងថា សង្វៀនមួយនេះ បើក បិទ ៗ បង្រ្កាបមិនចេះឈប់មិនចេះឈរ មុខសញ្ញាដដែលៗ ទីតាំងលេងដដែលៗហេតុអ្វីនៅតែបង្រ្កាបរហូត ចេះធុញដែរទេរឺ? ។

ប្រជាពលរដ្ឋបានឲ្យដឹងថា សង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងរបស់ឈ្មោះជ្រូកនៅផ្លូវសេះស ត្រូវបានសមត្ថកិច្ចបង្ក្រាបម្តងរួចមកហើយកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ដោយឃាត់ខ្លួនមនុស្សជាច្រើននាក់ផងដែរ។

លោក ឃួង ស្រេងបានបញ្ជាក់កាលព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៩នេះថា«ខ្ញុំបានដាក់ផែនការនេះឲ្យស្នងការរាជធានីភ្នំពេញ ចុះធ្វើការស្រាវជ្រាវហើយឈានទៅដល់ការបង្ក្រាបល្បែងក្នុងរាជធានីភ្នំពេញ តែម្ដងពីព្រោះវាដូចជាគគ្រឹកគគ្រេងពេក ហើយខ្ញុំនឹងបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពលើរឿងនេះផងដែរ»។

លោកបន្តទៀតថា ដូច្នេះ បទបញ្ជារបស់អភិបាលរាជធានី ភ្នំពេញថ្មីបានប្រកាសក្ដែងៗថា លុបបំបាត់ឱ្យអស់នៅ ល្បែងស៊ីសងទាំង១២ខណ្ឌ ប៉ុន្តែប្រសាសន៍នេះ ហាក់បីសាបដូចទឹកទន្លេខណៈដែលទីតាំងសង្វៀនជល់មាន់ដ៏ធំមួយកន្លែង បានបើកដំណើរការឡើងវិញ ជាធម្មតា។

ដេលីខ្មែរ  មិនអាចសុំការបញ្ជាក់ពីលោកអធិការខណ្ឌមានជ័យនិងមន្ត្រីពាក់ព័ន្ធបាននៅឡើយទេ ជុំវិញ ការបើកឡើងវិញនៅសង្វៀនមាន់ខាងលើនេះ។

សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវាទ ត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទមិនត្រូវមាន ការយោគយល់ឡើយមិនតែប៉ុណ្ណោះនៅពេលថ្មីៗនេះទៀតលោកឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញក៏ធ្លាប់បានប្ដេជ្ញា និងដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ឲ្យលោកអភិបាល និងលោកអធិការខណ្ឌទាំង១២ត្រូវតែទប់ស្កាត់និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ ដូចគ្នាផងដែរដើម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្តិភាព៩ ចំណុចជូនប្រជាពលរដ្ឋ។