លោក សយ សុភាព អ្នកតាមដានព្រឹត្តិការណ៍ភូមិសាស្ត្រនយោ បាយ និងជាអគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានលើកឡើងលើហ្វេសប៊ុកលោកថា អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសសម័យកាល លោក ចន ឃើរី ជារដ្ឋមន្ត្រី បានមកជួបខ្ញុំនៅការិយា ល័យដើមអម្ពិល នាខែមីនា ឆ្នាំ២០១៨ដោយពន្យល់អំពី យុទ្ធសាស្ត្រ«ឥណ្ឌូ-ប៉ាសុីហ្វិក» ដែលទើបបង្កើត កាលពី ១១ ១១ ២០១៧ នៅដាក់ណាង ប្រទេសវៀតណាម។
លោក សយ សុភាព អះអាងថា អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន និង ជា អតតីទីប្រឹក្សាអមស្ថានទូតជប៉ុនប្រចាំកម្ពុជាបានមកជួបខ្ញុំនៅភ្នំពេញ នាចុងខែមេសា ឆ្នាំ២០១៨។
លោកបានពន្យល់ខ្ញុំអំពីនយោបាយការបរទេសរបស់ជប៉ុនង្មី«អំពីនយោបាយសេរីបើកចំហ Free and Open Indopacific Strategy»។ខ្ញុំបានជួបមន្ត្រីការទូតចិននៅភ្នំពេញដោយពន្យល់អំពីនយោបាយ«ប្រ៊ី»។
អ្នកកាសែតរូបនេះបន្ថែមថាខ្ញុំអរគុណចំណពោះមន្ត្រីការទូតទាំង នោះដែលបានឱ្យខ្ញុំយល់នយោបាយទាំងនោះក្នុងនាមខ្ញុំជាអ្នកសារព័ត៏មានខ្មែរម្នាក់។
ដោយសារខ្ញុំមានកាយល់ដឹងទាំងនេះ និង ការផ្តល់ព័ត៏មានពីប្រភពផ្សេងៗ អ្នកស្រាវជ្រាវ និង អ្នកប្រវត្តិសាស្ត្រ ព្រមទាំង ស្រាវជ្រាវបន្ថែម រួមទាំងការអានសៀវភៅ ទើបធ្វើឱ្យខ្ញុំអាចនិយាយពីភូមិសាស្ត្រនយោបាយនាពេលកន្លងមកបាន។
.