(ខេត្តសៀមរាប)៖ មន្ត្រី ក.ប.ប. ប្រចាំខេត្តសៀមរាបបានរកឃើញទំនិញចំនួន ២៥១.៧៩គីឡូក្រាម ដែលខូចគុណភាព និង ហួសកាលបរិច្ឆេទប្រើប្រាស់នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នេះ ខណៈពេលកំពុងចុះត្រួតពិនិត្យបណ្តាផ្ទះលក់ទំនិញនិងឃ្លាំងស្ទុកនានាក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
ក្រោយពីបានរកឃើញទំនិញដូចជាទឹកដោះគោ ស្រាបៀរ មីកំប៉ុង ស្ករអំពៅ ដុំស៊ុប និងភេសជ្ជៈមួយចំនួនខាងលើ មន្ត្រី ក.ប.ប. បានធ្វើការពិន័យអន្តរការណ៍លើម្ចាស់ទំនិញទៅតាមនីតិវីធីដែលមានចែងក្នុងច្បាប់ និងដកហូតទំនិញទាំងនោះមករក្សាទុកដើម្បីកម្ទេចចោលនៅពេលក្រោយ៕