លោក ហុំ ធឿន តំណាងប្រជាពលរដ្ឋ៤៥គ្រួសារនៅស្រុកព្រៃនប់់ ខេត្តព្រះសីហនុកន្លងទៅថ្មីនេះ បានបង្ហោះសារលិខិតចូលផេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា ដើម្បីសុំអន្តរាគមន៍រកយុត្តិធម៌រឿងដីធ្លី ដែលក្រុមហ៊ុនឋានសួររំលោភយកដីពួកគាត់។
តំណាងប្រជាាពលរដ្ឋខាងលើសរសេរថា”គោរពជូនសម្តេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាទីគោរព សូមស្តេចពុកតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ដោះស្រាយដល់កូនចៅដែលកំពុងរងគ្រោះ ចំនួន៤៥គ្រួសារផង ស្ថិតនៅភូមិអូត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្នប្តូមកភូមទួលទទឹង២ឃុំទួលទទឹង ស្រុកព្រៃនប់់ ខេត្តព្រះសីហនុ” ។
ឥឡូកូនចៅរស់នៅគ្មានយុត្តិធម៌នៅឡើយទេ ការរំលោភបំពានពីក្រុមហ៊ុន ថានសួរចំកាត់ សូមសម្តេចពុកជួយកូនចៅផង កូនចៅទាំងអស់គ្នា ស្លាប់នៅជាមួយគណបក្សប្រជាជន១ជីវិតមកហើយ ស្មោះនិងបក្ស បើមិនដូច្នោះទេ កូនចៅគ្មានទីពឹងទេ សូមសម្តេចពុកជួយកូនចៅផង ។
ខាងក្រោមនេះគឺជាឯកសារយោងនិងលិខិតពាក់ព័ន្ធ: