ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក សយ សុភាព បញ្ជាក់ចំៗថា ចោទបក្សកាន់អំណាចងាករកចិន បែរជាម្ខាងទៀតចង់បង្កើតសហព័ន្ធឥណ្ឌូចិនឡើងវិញ

លោក សយ សុភាព  ដែលមហាជនគេស្គាល់ថាជាអ្នកកាសែតមានឥទ្ធិពលនៅកម្ពុជា និងម្ចាស់នៃមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល បានបញ្ជាក់ចំៗលើហ្វេសប៊ុកលោកថា ចោទបក្សកាន់អំណាចងាករកចិន។ បែរជា ម្ខាងទៀតចង់បង្កើតសហព័ន្ធឥណ្ឌូចិ នឡើងវិញ។ អ្នកណាជាអ្នកបង្កើតវា? ដើម្បីអី? ប្រវត្តិសាស្ត្របានបង្ហាញហើយ។

លោក សយ សុភាព ដាក់សំណួរថា” ហេតុអីមកបន្ទោសខ្មែរថាមិនចេះចាប់ឱកាសកសាងទំនាក់ទំនងជាមួយអាមេរិក ខៈណៈ វៀត ណាមទទួលបានផលប្រយោជន៏ច្រើន”។

លើសពីនេះលោកបន្ថែមថា គួរឱ្យសោកស្តាយដែលអ្នកវិភាគវិភាគបែបនេះ។ អ្នកកំពុងបំពុលខ្មែរ និង បំរើគេដោយមិនដឹងខ្លួន។ យើង មិនទៅឆ្កួតជាមួយអ្នកឯងទេ។ នេះជាការលើកឡើងរបស់អ្នកវិភាគ។