ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជនបរទេសប្រកបមុខរបរនៅតាមស្រុក នៃខេត្តបាត់ដំបងជាប់ព្រំដែនថៃ លាក់បំពួន និងប្រើប្រាសជនបរទេសគ្មានសៀវភៅការងារ និងប័ណ្ណការងារ

ពិធីនេះផងប្រព្រឹត្តឡើងដើម្បីអោយម្ចាស់សហគ្រាស គ្រឹះស្ថាននិងជនបរទេសបានយល់ពីច្បាប់ការងារនិងច្បាប់អន្តប្រវេសន៍នៃព្រះរាជាណា្រកកម្ពុជាហើយចូលរួមអនុវត្ត។

យោងតាមរបាយការណ៍របស់មន្ទីរការងារនៅឆ្នាំ២០១៨បានអនុវត្តច្បាប់ស្តីពីការងារស្តីពីការគ្រប់គ្រងលើសហគ្រាស គ្រឹះស្ថានដែលមានប្រើប្រាស់ជនបរទេសប្រកបមុខរបរណាមួយក្នុងបាត់ដំបងទទួលបានលទ្ធផលដូចខាងក្រោម៖១ការងារគ្រប់គ្រងហត្ថពលកម្មបរទេសគឺមានសហគ្រាស គ្រឹះស្ថានដែលមានជនបរទេសចំនួន៨៩មានជនបរទេសសរុបសំនួន៧៨៧នាក់(ស្រី១៧៨នាក់)ស្មើនឹង១០សញ្ជាតិ។

បានផ្តល់ប័ណ្ណការងារនិងសៀវភៅការងារថ្មីនិងពន្យាសុពលភាពប័ណ្ណការងារនិងសៀវភៅការងារជនបរទេសបានចំនួន៨៩សហគ្រាស គ្រឹះស្ថានមានជនបរទេសចំនួន៧៨០នាក់(ស្រី១៧៤នាក់)ស្មើ១០សញ្ជាតិ។

របាយការណ៍នេះក៍បានបង្ហាញអោយឃើញពីបញ្ហាប្រឈមដោយម្ចាស់ឬជនបរទេសប្រកបមុខរបរនៅតាមស្រុកនៃខេត្តបាត់ដំបងជាប់ព្រំដែនថៃព្យាយាមបន្តគេចវេសនិងលាក់បំពួនប្រើប្រាសជនបរទេសគ្មានសៀវភៅការងារនិងប័ណ្ណការងារ៕