ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន​​«ក.ប.ប.»​ រៀបចំវគ្គវណ្តុះបណ្ដាលជូនដល់មន្ត្រីជំនាញ​ដែលកំពុងអនុវត្តភារកិច្ចនៅតាមបណ្ដាសាខា​ ក.ប.ប.​រាជធានី​ខេត្ត​

អគ្គនាយកដ្ឋាន​ការពារអ្នកប្រេីប្រាស់​ កិច្ចការប្រកួតប្រជែង​ និងបង្រ្កាបការក្លែងបន្លំ​ «ក.ប.ប.»​ បានរៀបចំវគ្គវណ្តុះបណ្ដាល​ជូនដល់មន្ត្រីជំនាញ​ដែលកំពុងអនុវត្តភារកិច្ចនៅតាមបណ្ដាសាខា​ ក.ប.ប.​ រាជធានី​ ខេត្ត​ ក្រោមអធិបតីភាព លោក​ ឃួន​ សាវុ​ធ​ អគ្គនាយករង​ តំណាងដ៏ខ្ពង់ខ្ពស់ លោក​​​ ផាន​ អូន​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ក.ប.ប.​ នៅព្រឹកថ្ងៃទី៨​ ខែកញ្ញា​ ឆ្នាំ២០២១នេះ​ ក្នុងគោលបំណងដេីម្បីពង្រឹងសមត្ថភាពអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព។
វគ្គបណ្ដុះបណ្ដាលខាងលេី​ ត្រូវធ្វេីឡេីងក្រោមប្រធានបទដូចខាងក្រោម៖
១-​ ប្រកាសស្ដីពី​បែបបទ​ និងនីតិវិធីនៃការត្រួតពិនិត្យនិងស៊េីបអង្កេតក្រោមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រេីប្រាស់
២-​ ប្រកាសស្ដីពី​ នីតិវិធីនៃការដោះស្រាយតាមរយៈការចរចាចំពោះបទល្មេីសក្រោមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រេីប្រាស់
៣-​ ប្រកាសស្ដីពីបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រេីប្រាស់
៤-​ នីតិវិធីប្រតិបត្តិស្ដង់ដាសម្រាប់ការទទួល​និងដោះស្រាយពាក្យបណ្ដឹង
គួររំលឹកផងដែរថាប្រកាសទាំង​ ៣​ ខាងលេីត្រូវបានក្រសួងពាណិជ្ជកម្មសម្រេចដាក់ឱ្យអនុវត្តជាធរមានកាលពីថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០២១៕