ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋលេខាធិការក្រសួងព័ត៌មាន សាម៉ន បណ្ឌិត្យ​​ បើកកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាព​ការងារ និងលើកទិសដៅអនុវត្តបន្តនៃ​​ក្រុមការងារបង្ការ និងទប់ស្កាត់អំពើជួញដូរមនុស្សប្រចាំ​​​ក្រសួង​​

រដ្ឋលេខាធិការក្រសួងព័ត៌មាន សាម៉ន បណ្ឌិត្យ និងជា​​អនុប្រធានក្រុមការងារបង្ការ និងទប់ស្កាត់ អំពើជួញដូរមនុស្សប្រចាំក្រ​សួងព័ត៌មាន ​​បាន​​អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបស់ក្រុមការងារ និងលើកទិសដៅអនុវត្តបន្ត តាម​រយៈប្រព័ន្ធវីដេអូ (Zoom Meeting) នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន។

លោករដ្ឋលេខាធិការ សាម៉ន បណ្ឌិត្យ​ បាន​មានប្រសាសន៍បញ្ជាក់ថា« កិច្ចប្រជុំនេះ​គឺផ្តោត​សំខាន់​លើ​ការងារមួយ​ចំនួនដែល​​​បាន​អនុវត្ត​កន្លងទៅលើការ​​​​បង្ការ និងទប់ស្កាត់ អំពើជួញដូរមនុស្ស ហើយ​យើងធ្វើ​ការ​យ៉ាងត្រូវខិតខំបង្កើន​​​ការយកចិត្តទុក​ដាក់​​អនុវត្ត​ឲ្យ​បា​នខ្លាំងក្លា​​​​ ហើយ​ត្រូវពិនិត្យ​​មើល​​ការអនុវត្តជាជំហ៊ានៗ ដើម្បីឲ្យ​ការងារ​យើងកំពុងតែធ្វើ​នេះទទួល​បាន​លទ្ធផល​​ដូចដែលយើងបាន​គ្រោងទុក​​»។

លើសពីនេះ លោក​រដ្ឋលេខាធិការបន្ថែមថា ការទាំងអស់​នេះ​មិន​ជារឿងសាមញ្ញទេ តែបើ​យើង​ប្រឹងប្រែងអនុវត្ត​ប្រកបដោយ​ការ​យកចិត្តទុកដាក់​និងការទទួល​ខុសត្រូវខ្ពស់​នោះ  អ្វីៗ​នឹងសម្រេចបាន​ជាផ្លែផ្កាសម្រាប់​យើងទាំងអស់​គ្នា ក៏ដូចជាថ្នាក់ដឹកនាំ​យើង ពិសេស ឯកឧត្តម​ រដ្ឋមន្រ្តីក្រសួងព័ត៌មានតែម្តង​​។​​

រូបថត ៖ ក្រុមការងារក្រសួងព័ត៌មាន